iPhone 7Plus this accessory may not be supported
ទូរសព្ទ័ | iPhone 7Plus |
កំហូច | មិនសាកថ្ម ; ពេលសាកថ្មលុតពាក្យ this accessory may not be supported |
បញ្ហារ | ខូច Q4001 ធ្វើអោយបាត់ភ្លើង 5V មិនទៅដល់ IC U4001 |
ដំណោះស្រាយ | ត្រូវប្តូរ Q4001 ថ្មី |
លំអិតការជួសជុលបន្ថែម ៖ បញ្ហារ this accessories may not be supported ភាគច្រើនគឺខូច IC USB តែមិនទាំងអស់នេះទេ ពេលខ្លះក៏អាចខូច IC ផ្សេងទៀតដូចជា ៖ IC Tigris ( Uxxxx ) ; IC ( M2800 ) ; IC ( Q4001 ) នឹងអាចខូចគ្រឿង Compoment មួយចំនួនទៀតផងដែរ ដូច្នេះយើងពិនិត្យមើលវាម្តងមួយចំនុចៗ ។ កំហូចនៅក្នុងទំព័រនេះគឺខូច IC Q4001 ប្រហែលជា IC នេះឆ្លង់ ទើបធ្វើអោយភ្លើងចូល 5V មិនប្រក្រតី ។ មុននឹងរកឃើញថា IC Q4001នេះខូច ខ្ញុំបានសាកល្បង់ដូរ IC USB ជាមុនសិនដោយសារតែ IC នេះឧស្សាហ៍មានបញ្ហារ បន្ទាប់ពីរដូរហើយអាការៈទូរសព្ទ័នៅដ៏ដែរ ដូច្នេះខ្ញុំបានប្តូរ IC ; Triger ; M2800 បន្តរទៀត តែពេលដូរហើយអាការៈទូរស័ព្ទក៏នៅតែដ៏ដែរ ។ បន្ទាប់មកខ្ញុំបានពិនិត្យមើលគ្រឿង Compoment ដូចជា Resistor ; FL ; Coil ; Capasitor ដែលទាក់ទងនឹងសេម៉ាសាកថ្ម ឃើញថាមិនមានគ្រឿងណាមួយដាច់រឺឆ្លង់ចូលម៉ាស់នោះទេ ។ ខ្ញុំបានសាកល្បង់វាស់ភ្លើងម្តង់ ព្រោះ IC ដែរឧស្សាហ៍ខូចគឺបានដូររួចអស់ទៅហើយ ។ ខ្ញុំបានកឹបសំនុំខ្សែរសាកទៅទូរសព្ទ័ នឹងដោតខ្សែរសាកថ្មចូល ហើយធ្វើការវាស់រកភ្លើង 5V នៅចំនុច Testpoint xxxx ឃើញថាវាស់បានភ្លើងមិនគ្រប់ 5V ទេ គឺបានត្រឹមតែ 2.90V ~ 3.20V តែប៉ុន្នោះ តាមធម្មតាគឺត្រូវវាស់បាន 5V ពេញ ។ សេម៉ាភ្លើងចូល 5V ដំបូងគឺចូលទៅកាន់ IC Q4001 ហើយ IC 4001 នឹងចែកភ្លើង 5V ទៅកាន់ IC USB នឹង IC Triger បន្តរទៀត ។ ខ្ញុំបានបន្តរវាស់ភ្លើងចេញពីរ IC Q4001 លំអិតបន្ថែមទៀត ៖
|
|
|
0 Comments