iPhone 6 No Service Low Signal
ទូរសព្ទ័ |
iPhone 6 |
កំហូច |
No Service ; ចុច *#06# ចេញ IMEI ធម្មតា ;
|
បញ្ហារ |
ដាច់ជើង D1 ក្រោមបាត IC Baseband CPU |
ដំណោះស្រាយ |
ត្រូវតរជើង D1 ដែលដាច់នោះវិញ |
**** លំអិតការជួសជុលបន្ថែម ៖
សម្រាប់បញ្ហារ Iphone 6 / 6 Plus No service រឺ searching យើងតែងតែចាប់អារម្មណ៍ទៅលើចំនុចមួយដែលវាឧស្សាហ៍ខូច ( តរជើង U1 ; V1 ក្រោមបាត CPU Baseband ) តែវាមិនទាំងអស់នោះទេ ជួនកាលវាអាចខូចនៅចំណុចផ្សេង ដូចជានៅក្នុងទំព័រនេះអាញចឹង បើយើងមិនបានពិនិត្យវាអោយបានម៉តចត់ទេនោះ យើងច្បាស់ជាឆ្ងល់ថា ហេតុអ្វីបានបានជាតរជើង U1 ; V1 ហើយនៅតែអត់សេវាទៀត ។ សម្រាប់ការជួយជុលបញ្ហារ no service របស់ IPhone 6 / 6 Plus យើងត្រូវចាប់អារម្មណ៍ទៅលើចំនុចជើង U1 ; V1 ជាមុនសិន ព្រោះចំនុចនេះឧស្សារហ៍ដាច់ណាស់ ។ យើងអាចពិសោធន៍បាន ដោយចុច *#06# បើសិនជាមានបង្ហាញ imei មានន័យចំនុចជើង U1 ; V1 គឺមិនដាច់ទេ តែបើចុច *#06# មិនចេញ imei គឺ 90% អាចមកពីរចំនុចជើង U1 ; V1 នេះឯង ហើយយើងត្រូវលើក CPU baseband ចេញ នឹងតរបាតអីសេ ។ កំហូចនៅក្នុងទំព័រនេះ ដំបូងយើងក៏គិតថាមកពីរចំនុចជើង U1 ; V1 នេះដែរ ព្រោះពេលយើងលើក CPU Baseband មក ជើង U1 ; V1 នេះវាក៏ដាច់ជាប់មកជាមួយនឹងអីសេដែរ ។ យើងបានតរវាសារជាថ្មី ហើយផ្លុំអីសេចូលវិញ បន្ទាប់មកបើម៉ាសុីនតេសមើល គឺនៅតែ No service ដ៏ដែលពេលដាក់សុីមចូល យើងបានលើកអីសេចេញម្តង់ទៀតហើយពិនិត្យមើលជើង U1 ; V1 ដែរយើងបានតរនោះគឺមិនមានបញ្ហារអ្វីនោះទេគឺវាល្អប្រក្រតី ដូច្នេះយើងសិន្និដ្ធានថាវាខូចនៅកន្លែងផ្សែង ។ យើងបានវាស់តំម្លៃអូមនៅបាត់អីសេ U_BB_RF ប្រៀបធៀបជាមួយនឹងម៉ាសុីននៅល្អ ឃើញថាមានមួយចំនុចដែលខុសប្រក្រតី ( គ្មានតំម្លៃអូម ) គឺជើង D1 ន័យបាតអីសេ U_BB_RF ជើងមួយនេះមានទំនាកទំនងជាមួយនឹង U_WTR_RF ដែលជាអីសេ Tranceiver ដូច្នេះយើងអាចសន្និដ្ធានបានថា 80% អាចបណ្តាល់មកពីរចំនុចនេះ ។ ការសិន្និដ្ធានរបស់យើងគឺត្រឹមត្រូវ យើងបានពិនិត្យមើលជើង D1 ឃើញថាវាដាច់ចេញពីរ Board ( ជើងរៀបនឹងដាច់ ) ដូច្នេះយើងបានវាស់តំម្លៃអូមនៅលើស្ពានរបស់ជើង D1 ( ស្ពាន់នៅខាងក្រោមជើង D1 ដែលដាច់ ) គឺវាស់បានតំម្លៃអូមប្រក្រតី ។ ដូច្នេះយើងបានបណ្តុះជើងមួយនេះ ហើយផ្លុំអីសេចូលវិញ នឹងធ្វើការបើកម៉ាសុីនដើម្បីតេសមើល ។ បញ្ហារត្រូវបានដោះស្រាយដោយជោបជ័យ ដោយជួសជុលនៅលើជើង D1 ន័យបាតអីសេ U_BB_RF នេះឯង។។។
0 Comments